ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកDing Xuexiangជួបសន្ទនាជាមួយអ្នកដឹកនាំអាស៊ានដែលចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១
2024-09-26 15:12:49cri
Share with:

    រសៀលថ្ងៃទី២៤ខែកញ្ញា  លោកDing Xuexiangសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបសន្ទនាដោយឡែកពីគ្នាជាមួយលោកHo Duc Phocឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម    លោកវង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា និងលោកKikeoឧបនាយករដ្ឋមន្ត្រីឡាវដែលអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២១នៅទីក្រុងNanningភូមិភាគស្វយ័តGuangxiប្រទេសចិន។

     នៅពេលជួបសន្ទនាជាមួយលោកHo Duc Phoc  លោកDing Xuexiangបានថ្លែងថា ភាគីចិនរីករាយធ្វើការជាមួយភាគីវៀតណាម ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍  ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ  លើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងជំរុញឱ្យកាន់តែស៊ីជម្រៅនិងប្រាកដប្រជានូវការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម តាមទិសដៅជាយុទ្ធសាស្ត្រដែលកំណត់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ។

      នៅពេលជួបសន្ទនាជាមួយលោកវង្សី វិស្សុត  លោកDingXuexiangបានថ្លែងថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបដែលរឹងមាំមិនអាចបំបែកបាន។  ភាគីចិនរីករាយធ្វើការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់អ្នកដឹកនាំនៃប្រទេសទាំងពីរ   បង្កើនការតភ្ជាប់នូវការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឡើងកម្រិតថ្មីថែមទៀត។

      លោកវង្សី វិស្សុតបានថ្លែងថា   ភាគីកម្ពុជាអនុវត្តយ៉ាងមុតមាំនូវគោលនយោបាយមិត្តភាពចំពោះប្រទេសចិន  ហើយរីករាយធ្វើការជាមួយភាគីចិនដើម្បីបំពេញបន្ថែមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ" និងពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងកម្ពុជា-ចិន

អ្នកបកប្រែ:冯辉
ប្លុកពិសេស