ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ៖ការដែលប្រទេសមួយចំនួនតូចដូចជាអាមេរិកជាដើមលេងឧបាយកលអំពីបញ្ហាសិទ្ធិមនុស្ស គឺមិនអាចទទួលបានការគាំទ្រជាដាច់ខាត
2024-09-26 10:22:48cri
Share with:

      ខណៈពេលជួបសន្ទនាជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាច្រើននៅក្រុងញូវយ៉ក លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា នៅថ្ងៃទី២៤ ខែកញ្ញា ក្នុងមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលរៀបចំធ្វើនៅក្រុងហ្សឺណែវ ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិកជាដើមបានវាយប្រហារនិងលាបពណ៌សភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសចិនដោយយកបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំងធ្វើជាលេស ។ ក្នុងកិច្ចប្រជុំនោះ តំណាងមកពីប្រទេសចំនួនជិត៨០ ក្នុងនោះបូករួមទាំងប្រទេសមូស្លឹមជាច្រើនផង បានថ្លែងសុន្ទរកថារួមដើម្បីគាំទ្រប្រទេសចិន ហើយក៏មានប្រទេសចំនួនជាង២០បានបង្ហាញពីអាកប្បកិរិយាគាំទ្រគោលជំហរដ៏យុត្តិធម៌របស់ប្រទេសចិនតាមទម្រង់ខុសៗគ្នា  ។ ប្រទេសចំនួនជាង១រយបានបង្ហាញជំហរសច្ចភាពយ៉ាងច្បាស់លាស់បែបនេះ គឺបង្ហាញយ៉ាងពេញលេញថា ឧបាយកលអំពីបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសមួយចំនួនតូចដូចជាអាមេរិកជាដើម គឺមិនអាចទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ  ។

        លោក Wang Yi បានថ្លែងថា ក្នុងមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួនជាង១រយ ក្នុងនោះបូករួមទាំងប្រទេសមូស្លឹមងបានបង្ហាញជំហរច្បាស់លាស់ ដើម្បីគាំទ្រប្រទេសចិន ប្រការនេះមិនត្រឹមតែដើម្បីគាំពារសិទ្ធិត្រឹមត្រូវរបស់ប្រទេសចិនប៉ុណ្ណោះទេ ក៏ដើម្បីគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ គាំពារសិទ្ធិនិងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាគាំពារការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស