ថ្ងៃទី ២៥ ខែកញ្ញា លោក Li Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានលើកសំណួរអំពីស្ថានការណ៍រវាងលីបង់និងអ៊ីស្រាអែល លោក Li Jian បានថ្លែងថា ភាគីចិនសូមអំពាវនាវឱ្យបណ្តាភាគីពាក់ព័ន្ធចាត់វិធានការដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងលីបង់និងអ៊ីស្រាអែលក្នុងពេលឆាប់ៗ ក្នុងន័យបង្ការកុំឱ្យស្ថានការណ៍ដ៏តានតឹងក្នុងតំបន់ឡើងកម្តៅថែមមួយកម្រិតទៀត ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា និងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន ។ ភាគីចិនរីករាយបន្តធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរជាមួយសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹង ៕