ថ្ងៃទី ២៦ ខែកញ្ញា វេទិកាស្តីពីការផ្សព្វផ្សាយវៃឆ្លាតចិនអន្តរជាតិឆ្នាំ២០២៤ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលខេត្តជាំងស៊ូ បានបើកធ្វើនៅក្រុងអ៊ូស៊ីនៃប្រទេសចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Xu Kunling លេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំនៅខេត្តជាំងស៊ូ និងជាអភិបាលខេត្តជាំងស៊ូ បានអញ្ជើញចូលរួមវេទិកា ព្រមទាំងបានថ្លែងសុន្ទរកថា ។ លោក Jean-Pierre Raffarin អតីតនាយករដ្ឋមន្ត្រីបារាំង និងជាប្រធានមូលនិធីចក្ខុវិស័យនិងការច្នៃប្រឌិតថ្មីរបស់ប្រទេសបារាំងបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំមួយដែលបច្ចេកវិទ្យាវៃឆ្លាតទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ។ ក្រោមការណែនាំពីស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពី “ការអភិឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ”ជាដើម អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹង គ្រោងផែនការគោលក្នុងយុគសម័យថ្មីតាមរយៈការផ្សព្វផ្សាយវៃឆ្លាត ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវនៃប្រទេសចិនស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន ជំរុញការធ្វើនវានុវត្តន៍នៃប្រព័ន្ធសារព័ត៌មានតាមរយៈការផ្សព្វផ្សាយវៃឆ្លាត ជំរុញឱ្យកម្លាំងផលិតកម្មគុណភាពថ្មីក្លាយជាកម្លាំងផ្សព្វផ្សាយគុណភាពថ្មីនិងកម្លាំងជំរុញនៃប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតវេទិកាផ្លាស់ប្តូរថ្មីតាមរយៈការផ្សព្វផ្សាយវៃឆ្លាត ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរនៃអរិយធម៌ឌីជីថល ៕