ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖បញ្ជីឈ្មោះអង្គភាពដែលមិនអាចជឿទុកចិត្តបានគ្រាន់តែសំដៅចំពោះអង្គភាពបរទេសមួយចំនួនតូចដែលបានបំផ្លាញក្បួនច្បាប់ទីផ្សារនិងល្មើសច្បាប់របស់ចិនតែប៉ុណ្ណោះ
2024-09-26 10:26:56cri
Share with:

      ថ្ងៃទី២៥ខែកញ្ញា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន។ មានអ្នកសារព័ត៌មានសួរថា ប្រទេសចិនបានប្រកាសថា នឹងធ្វើការស៊ើបអង្កេតចំពោះពាណិជ្ជករផលិតសម្លៀកបំពាក់អាមេរិកPVH ដែលជាប់សង្ស័យពីបទធ្វើពហិការចំពោះសំឡីកប្បាសស៊ីនជាំង។ សូមសួរថា តើករណីនេះមានទំនាក់ទំនងជាមួយផែនការរបស់រដ្ឋាភិបាលអាមេរិកស្តីពីការហាមលក់និងនាំចូលគ្រឿងបន្លាស់និងគ្រឿងទន់របស់រថយន្តចិនឬអត់?ជាងនេះទៅទៀត តើចិននឹងធ្វើការស៊ើបអង្កេតបែបនេះចំពោះក្រុមហ៊ុនអាមេរិកកាន់តែច្រើនទៀតទេ?

      លោកLinJianបានថ្លែងថា អំពីសំណួរនេះ ខ្ញុំសង្កេតឃើញថា ក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបរួចហើយ។ រដ្ឋាភិបាលចិនជំរុញការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេ ហើយគាំពារយ៉ាងមុតមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី គាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គភាពអាជីវកម្មដែលប្រតិបត្តិក្នុងទីផ្សារគ្រប់ប្រភេទ។ ជានិច្ចកាល ប្រទេសចិនតែងតែដោះស្រាយយ៉ាងមធ្យ័តចំពោះការដាក់ចេញបញ្ហាបញ្ជីឈ្មោះអង្គភាពដែលមិនអាចជឿទុកចិត្តបាន ដែលវាគ្រាន់តែសំដៅចំពោះអង្គភាពបរទេសមួយចំនួនតូចដែលបានបំផ្លាញក្បួនច្បាប់ទីផ្សារនិងល្មើសច្បាប់របស់ចិនតែប៉ុណ្ណោះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស