ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងខេត្តJiangsuចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តស្តីពី"គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ"
2024-09-26 17:20:57cri
Share with:

    ថ្ងៃទី២៥ខែកញ្ញា  ពិធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលខេត្តJiangsuស្តីពី"គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ" និងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ខេត្តJiangsuបានប្រារព្ធធ្វើនៅទីក្រុងNanjing។លោកXin Changxingលេខាធិការគណៈកម្មការបក្សប្រចាំខេត្តJiangsuនិងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តJiangsu លោកShen Haixiongអនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។

      លោកXin Changxingបានថ្លែងថា  តាំងពីដើមមក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែជាបង្អួចដ៏សំខាន់សម្រាប់បង្ហាញពីម៉ាកយីហោចិន និងជាអ្នកផ្សព្វផ្សាយដ៏សំខាន់ចំពោះម៉ាកយីហោចិនផងដែរ។  សកម្មភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រស្តីពី"គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ"លើកនេះ គឺជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងខេត្តJiangsuនិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលមានសារៈសំខាន់សម្រាប់ខេត្តJiangsuបង្កើនការកសាងម៉ាកយីហោនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

      លោកShen Haixiongបានថ្លែងថា  សកម្មភាពថ្ងៃនេះ គឺជាវិធានការជាក់ស្តែងមួយរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលធ្វើឡើងដើម្បីសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០  និងពួតដៃគ្នាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខេត្តJiangsu  ដែលជាសញ្ញាសម្គាល់ថា  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងខេត្តJiangsuបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស