ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangHuningប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយសម្តេចរដ្ឋសភាធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
2024-09-25 10:20:31cri
Share with:

      ថ្ងៃទី២៤ខែកញ្ញា លោកWangHuningប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយសម្តេចរដ្ឋសភាធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅក្រុងប៉េកាំង។

      ថ្លែងក្នុងកិច្ចជំនួប លោកWangHuningបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។ភាគីចិនរីករាយរួមសហការជាមួយភាគីកម្ពុជា អនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាជាបន្តបន្ទាប់ ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាឱ្យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែធំ។

      ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតីឃួន សុដារីបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិនទទួលបានការវិវឌ្ឍរីកចម្រើនជាវិជ្ជមាន ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំំងពីរ។ ភាគីកម្ពុជាសូមកោតសរសើរចំពោះសមិទ្ធផលដ៏លេចធ្លោដែលប្រទេសចិនទទួលបានក្នុងវិស័យអភិបាលកិច្ចនិងការអភិវឌ្ឍប្រទេសជាតិ ហើយមានឆន្ទៈរៀនសូត្រពីបទពិសោធរបស់ភាគីចិន គាំទ្រភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទទួលការអភិវឌ្ឍកាន់តែធំ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស