ថ្ងៃទី ២៤ ខែកញ្ញា សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សនៃប្រទេសចិនបានរៀបចំធ្វើកិច្ចប្រជុំសំណេះសំណាលស្តីពី “ការរៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ជំរុញបុព្វហេតុសិទ្ធិមនុស្សឱ្យទទួលបានការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ”នៅក្រុងប៉េកាំង ។
អង្គប្រជុំបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានលើកឡើងវិធានការកំណែទម្រង់ជាង៣រយដែលពាក់ព័ន្ធដល់គ្រប់វិស័យ ដូចជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងអរិយធម៌អេកូឡូស៊ីជាដើម ប្រការទាំងនេះជាផែនទីបង្ហាញផ្លូវចម្រុះដើម្បីជំរុញការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនថែមទៀតតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិនផង ហើយក៏ជាសេចក្តីប្រកាសប្រតិបតិ្តដើម្បីជំរុញឱ្យសិទ្ធិមនុស្សទទួលបានការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយផង ។
អង្គប្រជុំបានសម្គាល់ឃើញថា កិច្ចប្រជុំពេញអង្គបានដាក់ចេញវិធានការកំណែទម្រង់ជាច្រើន ដើម្បីខិតខំប្រឹងប្រែងធានាឱ្យប្រជាពលរដ្ឋអាចចែករំលែកដោយសមភាពនូវសិទ្ធិនិងផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌ ព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ដែលបង្ហាញឱ្យឃើញនូវផែនការចិនសម្រាប់ធានាសិទ្ធិប្រជាពលរដ្ឋនិងសិទ្ធិនយោបាយ ក៏ដូចជាខិតខំប្រឹងប្រែងជំរុញអភិបាលកិច្ចសិទ្ធិមនុស្សសកល ដើម្បីរួមចំណែកជាពុទ្ធិនិងកម្លាំងចិនក្នុងកំណែទម្រង់និងកិច្ចកសាងប្រព័ន្ធអភិបាលកិច្ចសកលក្នុងនោះបូករួមទាំងសិទ្ធិមនុស្សផងដែរ ៕