ពិធីចុះហត្ថលេខានៃពិព័រណ៍ចិន-អាស៊ានលើកទី ២១បានបើកធ្វើនៅក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ីនៅថ្ងៃទី ២៤ ខែកញ្ញា ដោយមានគម្រោងចំនួន១០៩ បានសម្រេចការចុះហត្ថលេខាដោយជោគជ័យ ដែលពាក់ព័ន្ធដល់វិស័យឧស្សាហកម្មងើបឡើងថ្មីដែលមានលក្ខណៈយុទ្ធសាស្ត្រ ដូចជាថាមពលថ្មីនិងសម្ភារៈថ្មីជាដើម ។
គម្រោងដែលបានចុះហត្ថលេខាក្នុងពិធីនេះ បូករួមទាំងគម្រោងកិច្ចសហប្រតិបតិ្តការផ្នែកវិនិយោគសំខាន់ៗរបស់ប្រទេសចិនចំនួន៩៣គម្រោង ព្រមនិងគម្រោងសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិចំនួន១៦គម្រោង ។ ក្នុងនោះ គម្រោងកិច្ចសហប្រតិបតិ្តការផ្នែកវិនិយោគសំខាន់ៗរបស់ប្រទេសចិនចំនួន៩៣ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មសំខាន់ៗរបស់ភូមិភាគស្វយ័តក្វាងស៊ី ដូចជាសម្ភារៈថ្មីខាងឧស្សាហកម្មគីមី ថាមពលថ្មីនិងការស្តុកទុកថាមពល លោហធាតុមានពណ៌ គ្រឿងចក្រនិងបរិក្ខារជាដើម ព្រមនិងឧស្សាហកម្មងើបឡើងថ្មីដែលមានលក្ខណៈយុទ្ធសាស្ត្រ ដូចជាសម្ភារៈកាបូនទាបម៉ូលេគុលខ្ពស់ និងសម្ភារៈគីមីនៃវត្ថុពាក់កណ្ដាលចម្លងជឿនលឿនជាដើម ។ រីឯគម្រោងសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិចំនួន១៦គម្រោង ពាក់ព័ន្ធដល់ប្រទេសអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម ឡាវនិងកម្ពុជាជាដើម ៕