ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៤ខែកញ្ញា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងអំពីករណីដែលគណៈប្រតិភូអង្គការហាមឃាត់អាវុធគីមីធ្វើទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញ ។ លោកបានថ្លែងថា ប្រធានបទនៃដំណើរទស្សនកិច្ចលើកនេះគឺកម្ទេចចោលដោយគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗនូវអាវុធគីមីដែលជប៉ុនបានបោះបង់ចោលនៅប្រទេសចិន ការលុបបំបាត់ចោលការបំពុលដែលសេសសល់ពីអាវុធគីមីដែលជប៉ុនបោះបង់ចោលនៅប្រទេសចិនគឺជាទំនួលខុសត្រូវប្រវត្តិសាស្រ្ត នយោបាយនិងច្បាប់របស់ភាគីជប៉ុនដែលមិនអាចបដិសេធបាន ។ដូច្នេះ ជប៉ុនគួរធ្វើរឿងនេះក្នុងពេលឆាប់ៗ ដើម្បីឱ្យប្រជាជនចិនរស់លើទឹកដីដែលគ្មានការបំពុលពីអាវុធគីមី។
លោកLinJianបានថ្លែងបន្តថា នៅកាលនោះ កងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិនបានប្រើប្រាស់និងបោះបង់ចោលអាវុធគីមីជាច្រើននៅប្រទេសចិន ផលវិបាកដ៏ធ្ងន់ធ្ងររបស់អាវុធទាំងនេះបានបន្តរហូតដល់បច្ចុប្បន្ននេះ។ ការលុបបំបាត់ចោលការបំពុលដែលសេសសល់ពីអាវុធគីមីដែលជប៉ុនបោះបង់ចោលនៅប្រទេសចិនគឺជាទំនួលខុសត្រូវប្រវត្តិសាស្រ្ត នយោបាយនិងច្បាប់របស់ភាគីជប៉ុនដែលមិនអាចបដិសេធបាន។
លោកLinJianបានលើកឡើងថា ភាគីចិនរំពឹងថា អង្គការហាមឃាត់អាវុធគីមីអាចដើរតួនាទីកាន់តែធំ ក្នុងការត្រួតពិនិត្យការអនុវត្តរបស់ជប៉ុនតាមកិច្ចព្រមព្រៀង ហើយបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់គឺ"ពិភពលោកគ្មានអាវុធគីមី"៕