ថ្ងៃទី ២៤ ខែកញ្ញា អគ្គអយ្យការនៃប្រទេសវ៉េណេស៊ុយអេឡាប្រកាសថា បានចុះហត្ថលេខាលើសេចក្តីស្នើទៅអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ ឱ្យចេញ “ដីកាចាប់ខ្លួនពណ៌ក្រហម” ដើម្បីចាប់ខ្លួនលោក Javier Millais ប្រធានាធិបតីអាហ្សង់ទីន និងមន្ត្រីអាហ្សង់ទីនពីរនាក់ទៀត។
លោកបានថ្លែងថា សាលាអយ្យការនៃប្រទេសវ៉េណេស៊ុយអេឡាបានចោទប្រកាន់ចំពោះបុគ្គលទាំងបីនាក់នេះ ពីបទលួចនិងឆក់ប្លន់ លាងលុយកង្វក់និងបទដកហូតសិទ្ធិសេរីភាពដោយខុសច្បាប់ជាដើម ។
សូមបញ្ជាក់ថា នាពេលមុននេះ យន្តហោះដឹកទំនិញ ប៊ូអីង៧៤៧មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលជាជាកម្មសិទ្ធិរដ្ឋរបស់ប្រទេសវ៉េណេស៊ុយអេឡា ត្រូវបង្កកដោយអាហ្សង់ទីនឃាត់ទុកកាលពីខែមិថុនា ឆ្នាំ២០២២ ព្រមទាំងប្រគល់ឱ្យអាមេរិកនៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំនេះ ក្រោមការអនុញ្ញាតពីស្ថាប័នតុលាការរបស់ប្រទេសអាហ្សង់ទីន ៕