ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីចិនប្រឆាំងយ៉ាងដាច់ខាងចំពោះអាមេរិកដែលបង្កើតរបាំងក្នុងវិស័យខ្សែកាបអុបទិកក្រោមបាតសមុទ្រ
2024-09-25 10:38:28cri
Share with:

      ថ្ងៃទី២៤ខែកញ្ញា ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរសំណួរអំពីរឿងដែលអាមេរិកគ្រោងនឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងញូវយ៉កស្តីពីខ្សែកាបក្រោមបាតអុបទិកសមុទ្រក្នុងអំឡុងពេលបើកមហាសន្និបាតអង្គការសហប្រជាជាតិនៅចុងខែកញ្ញានេះ។

      លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ខ្សែកាបអុបទិកក្រោមបាតសមុទ្រអន្តរជាតិ គឺជាវត្ថុផ្ទុកព័ត៌មានដ៏សំខាន់បំផុតនៃទូរគមនាគមន៍សកលនាពេលបច្ចុប្បន្ន និងជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលនិងពាណិជ្ជកម្មឆ្លងដែននៃអន្តរប្រទេស។ប៉ុន្តែ គួរឱ្យសោកស្តាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានរំលោភច្បាប់កំណត់អន្តរជាតិនិងរូបមន្តប្រតិបត្តិការអាជីវកម្មដោយចំហដែលបង្កើតរបាំងរារាំងប្រទេសចិនក្នុងវិស័យខ្សែកាបអុបទិកក្រោមបាតសមុទ្រ  និងប្រើប្រាស់កម្លាំងរដ្ឋដើម្បីគាបសង្កត់និងទប់ស្កាត់សហគ្រាស បច្ចេកវិទ្យានិងផលិតផលចិនជាបន្តបន្ទាប់។ លើកនេះ អាមេរិកបានញុះញង់ឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រដែលមានលក្ខណៈរើសអើងក្នុងអំឡុងពេលបើកធ្វើមហាសន្និបាតអង្គការសហប្រជាជាតិ  ដែលបង្ហាញពីចេតនាដ៏អាក្រក់។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ជានិច្ចកាល ភាគីចិនតែងតែគាំរពារយ៉ាងដាច់ខាតនូវផលប្រយោជន៍ស្របច្បាប់និងសមហេតុផលរបស់សហគ្រាសចិន  ប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើអនុត្តរភាពនិងឯកតោភាគីរបស់អាមេរិក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស