ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាជាមួយលោក Abdallah Bou Habib រដ្ឋមន្ត្រីការបរទេសលីបង់
2024-09-25 10:45:43cri
Share with:

កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Abdallah Bou Habib រដ្ឋមន្ត្រីការបរទេសលីបង់នៅក្រុងញូវយ៉ក ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍មជ្ឈិមបូព៌ា ។

លោក Wang Yi បានថ្លែងថា ចិនគាំទ្រយ៉ាងមុតមាំចំពោះលីបង់ក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិ ។ មិនថាស្ថានការណ៍មានបម្រែបម្រួលយ៉ាងណាក៏ដោយ ក៏ចិននៅតែប្រកាន់ខ្ជាប់ឈរនៅជាមួយភាពសច្ចធម៌ និងឈរនៅជាមួយបងប្អូនអារ៉ាប់ដែលបូករួមទាំងលីបង់ផងដែរ ។ ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ ជាពិសេសគឺរឿងបំផ្ទុះឧបករណ៍ទំនាក់ទំនងដែលកើតឡើងនៅលីបង់កាលពីពេលថ្មីៗកន្លងទៅនេះ ។ ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការវាយប្រហារដោយមិនរើសមុខចំពោះជនស៊ីវិល ។ ថ្ងៃដដែលនោះ អ៊ីស្រាអែលថែមទាំងបានវាយប្រហារតាមអាកាសក្នុងទ្រង់ទ្រាយធំចំពោះលីបង់ទៀត ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស យើងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើដែលល្មើសនឹងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។

ជាការឆ្លើយតប លោក Abdallah Bou Habib បានថ្លែងថា ចិនបានខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនៃតំបន់មជ្ឈិមបូព៌ាជាប់រហូតមក ដោយជំរុញយ៉ាងជោគជ័យនូវការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់និងកិច្ចសន្ទនារវាងក្រុមនានារបស់ប៉ាឡេស្ទីន រំពឹងថា ភាគីចិនអាចបន្តដើរតួនាទីជាវិជ្ជមានដើម្បីជំរុញការសម្រេចបាននូវការឈប់បាញ់គ្នានៅតំបន់កាហ្សានិងលីបង់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស