នៅថ្ងៃទី ២៣ ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Chen Wenqing សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការនយោបាយនិងច្បាប់នៃមជ្ឈិមចិននឹងអញ្ជើញទៅកាន់ប្រទេសអ៊ូសបេគីស្ថានដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃយន្តការសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់និងសន្តិសុខចិន-អ៊ូសបេគីស្ថានព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសអ៊ូសបេគីស្ថាននិងតាជីគីស្ថានចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែកញ្ញានេះ ៕