ថ្ងៃទី២៣ខែកញ្ញា លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា៖លោកDing Xuexiangសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននឹងអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២១ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីងភូមិភាគស្វយ័តក្វាងស៊ីប្រទេសចិននៅថ្ងៃទី២៤ខែកញ្ញា។
លោកAnwarនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ អ្នកដឹកនាំបរទេសនិងមន្ត្រីជាន់ខ្ពស់ដូចជាលោកវង្សីវិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា លោកKikeoឧបនាយករដ្ឋមន្ត្រីឡាវនិងលោកHo Duc Phocឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម ព្រមនិងលោកកៅ គឹមហួនអគ្គលេខាធិការអាស៊ានជាដើមនឹងអញ្ជើញចូលរួមពិធីបើក៕