យប់ថ្ងៃទី២៣ខែកញ្ញា ក្រសួងសុខាភិបាលសាធារណៈលីបង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ជាច្រើនរបស់លីបង់នៅថ្ងៃដដែល បានបណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត និង១៦៤៥នាក់រងរបួស ។
សេចក្តីថ្លែងការណ៍ឱ្យដឹងទៀតថា ការវាយប្រហារតាមអាកាសបានប្រមូលផ្តុំនៅឃុំស្រុកនៃតំបន់ភាគខាងត្បូងនិងភាគខាងកើតលីបង់ជាដើម អ្នករងគ្រោះបូករួមទាំងកុមារ៣៥នាក់និងស្ត្រី៥៨នាក់ ។
យប់ថ្ងៃទី២៣ខែកញ្ញា អ្នកនាំពាក្យនៃកងទ័ពការពារជាតិអ៊ីស្រាអែលបានថ្លែងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដោយទ្រង់ទ្រាយធំទៅលើ “គោលដៅក្រុមហេបូឡាសលីបង់” ដោយបានវាយប្រហារ“គោលដៅក្រុមហេបូឡាស”ចំនួនជាង១៣០០កន្លែង ៕