ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-09-24 14:48:50cri
Share with:

-លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះខណៈពេលជួបសំណេះសំណាលជាមួយតំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍នៃបេសកកម្មហោះហើររបស់យានអវកាស ChangE-៦ នៃគម្រោងស្ទង់រុករកភពព្រះចន្ទ ដោយគូសបញ្ជាក់ថា ត្រូវខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីពន្លឿនកិច្ចកសាងប្រទេសខ្លាំងក្លាខាងអវកាស ។

-ចិននឹងបើកឱ្យស្នើសុំសំណាកនៅផ្ទៃខាងក្រោយនៃភពព្រះចន្ទ ។

-លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។

-លោក Ding Xuexiang នឹងអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២១ ។

-អ៊ីស្រាអែលវាយប្រហារតាមអាកាសក្នុងទ្រង់ទ្រាយធំទៅលើតំបន់ជាច្រើនរបស់លីបង់ បណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស