ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី២៤ខែកញ្ញានេះ អ្នកទទួលខុសត្រូវសំខាន់ៗដែលមកពីធនាគារប្រជាជនចិន រដ្ឋបាលជាតិនិយ័តកម្មហិរញ្ញវត្ថុចិននិងគណៈកម្មការនិយ័តកម្មមូលបត្រចិនបានលើកឡើងអំពីស្ថានភាពពាក់ព័ន្ធនឹងការដែលហិរញ្ញវត្ថុគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។គោលនយោបាយសំខាន់ៗជាច្រើនត្រូវបានដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នា ដើម្បីបង្កើនកម្លាំងនៃការគ្រប់គ្រងនិងសម្របសម្រួលគោលនយោបាយរូបិយវត្ថុ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពថែមមួយកម្រិតទៀត។
អ្នកទទួលខុសត្រូវសំខាន់នៃធនាគារប្រជាជនចិនបានឱ្យដឹងថា ទាក់ទិននឹងប្រាក់កម្ចីសម្រាប់ទិញផ្ទះ នឹងណែនាំឱ្យធនាគារពាណិជ្ជកាត់បន្ថយអត្រាការប្រាក់នៃប្រាក់កម្ចីសម្រាប់ទិញផ្ទះដែលមានស្រាប់ហើយតាមការប៉ាន់ប្រមាណ ទំហំកាត់បន្ថយជាមធ្យមប្រហែល០.៥ភាគរយ។ យើងនឹងកែសម្រួលសមាមាត្រនៃការបង់ប្រាក់ដំបូងទាបបំផុតនៃប្រាក់កម្ចីសម្រាប់ទិញផ្ទះទីពីរនៅទូទាំងប្រទេសពី២៥ភាគរយមកនៅត្រឹម១៥ភាគរយ ដែលស្មើគ្នាជាមួយការបង់ប្រាក់ដំបូងទាបបំផុតនៃប្រាក់កម្ចីសម្រាប់ទិញផ្ទះទីមួយ៕