ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhaoLejiប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយសម្តេចរដ្ឋសភាធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
2024-09-24 10:55:43cri
Share with:

      រសៀលថ្ងៃទី២៣ខែកញ្ញា លោកZhaoLejiប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយសម្តេចរដ្ឋសភាធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅវិមានសភាប្រជាជនក្រុងប៉េកាំង។

      ថ្លែងក្នុងកិច្ចជំនួប លោកZhaoLejiបានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់កម្ពុជាក្នុងឋានៈដ៏សំខាន់និងពិសេសនៃកិច្ចការទូតជាមួយប្រទេសជិតខាងរបស់ចិន ភាគីចិនរីករាយរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាយុទ្ធសាស្រ្តជាមួយភាគីកម្ពុជា ដើម្បីពន្លឿនការបន្ស៊ីគ្នាខាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឱ្យបានល្អនូវផែនការសកម្មភាពថ្មីស្តីពីការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ក៏ដូចជាជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការលើវិស័យធំៗចំនួន៦ដូចជានយោបាយ សមត្ថភាពផលិត កសិកម្ម ថាមពល សន្តិសុខនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

      លោកZhaoLejiបានគូសបញ្ជាក់ថា ការប្រាស្រ័យទាក់ទងរវាងស្ថាប័ននីតិប្បញ្ញត្តិចិននិងកម្ពុជាមានភាពជិតស្និទ្ធ ថ្ងៃនេះ ភាគីទាំងពីរបានរួមគ្នាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងរដ្ឋសភាកម្ពុជា ដែលបានលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឡើងដល់កម្រិតថ្មីមួយទៀត។

      ជាការឆ្លើយតប សម្តេចឃួន សុដារីបានថ្លែងថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ គាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"និងគំនិតផ្តួចផ្តើមសកលធំៗទាំង៣ដែលលើកឡើងដោយមិត្តចិន។រដ្ឋសភាកម្ពុជារីករាយបង្កើនការប្រាស្រ័យទាក់ទងដ៏មេត្រីភាពជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណី៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស