ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី ២១ ព្រមទាំងថ្លែងសុន្ទរកថា
2024-09-24 17:14:57cri
Share with:

    នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី ២១ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ។

    ថ្លែងក្នុងសុន្ទរកថា លោក Ding Xuexiang បានលើកឡើងថា ប្រទេសចិននិងអាស៊ានមានទំនាក់ទំនងមិត្តភាពដ៏យូរលង់ដែលជាអ្នកជិតខាងល្អ មិត្តល្អនិងដៃគូល្អ ។ ប្រទេសចិននិងអាស៊ានបានពួតដៃគ្នាបោះជំហានទៅមុខជាប់រហូត ដែលបានក្លាយជាគំរូដ៏ជោគជ័យបំផុតនិងមានភាពរស់រវើកបំផុតសម្រាប់កិច្ចសហប្រតិបតិ្តការនៅតំបន់អាស៊ី-ប៉ាស៊ីកហ្វិកនិងជាឧទាហរណ៍ដ៏រស់រវើកមួយនៃការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។

    លោក Ding Xuexiang បានថ្លែងថា ចិនរីករាយបន្តអនុវត្តទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទូទៅនិងបរិយាបន្ន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសអាស៊ានដើម្បីចារទំព័រថ្មីស្តីពីការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធ ។

     លោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា លោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមនិងលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថាជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស