ច្រក Khunjerab នៃភូមិភាគស្វយ័តស៊ីនជាំង ស្ថិតនៅតំបន់ស្នូលនៃកិច្ចកសាង “ច្រករបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាន” ជាច្រកចេញចូលតាមផ្លូវគោកតែមួយគត់រវាងចិននិងប៉ាគីស្ថាន ។ ចាប់ពីថ្ងៃទី ២០ ខែកញ្ញាឆ្នាំនេះតទៅ ច្រក Khunjerab បានប្រែពីការដាក់ឱ្យប្រើប្រាស់តាមរដូវកាល ពោលគឺដាក់ឱ្យប្រើប្រាស់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ទៅជាការដាក់ឱ្យប្រើប្រាស់ជាប្រចាំ នេះជាវិធានការដ៏សំខាន់សម្រាប់អនុវត្តលទ្ធផលនៃវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបី ដែលមានអំណោយផលដល់ប្រទេសទាំងពីរចិននិងប៉ាគីស្ថានធ្វើកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូរខាងវប្បធម៌កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ៕