"កិច្ចសន្ទនារវាងអភិបាលក្រុងពិភពលោក·Hangzhou" និងជាវេទិកាអភិបាលនៃទីក្រុងមិត្តភាពអន្តរជាតិ Hangzhou លើកទី៩នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញាខាងមុខ។ អភិបាលក្រុង ឬតំណាងអភិបាលក្រុងមកពីទីក្រុងចំនួន២៤នៃប្រទេសនិងតំបន់ចំនួន១៥ ព្រមទាំងតំណាងអង្គទូតបរទេសប្រចាំប្រទេសចិន និងតំណាងនៃស្ថាប័នមានសមត្ថកិច្ចនិងទីក្រុងពាក់ព័ន្ធនានាក្នុងប្រទេសនឹងជួបជុំគ្នានៅទីក្រុង Hangzhou ដើម្បីផ្លាស់ប្តូរគំនិតថ្មីស្តីពីអភិបាលកិច្ចទីក្រុង និងស្វែងរកវិធីសាស្រ្តអនុវត្តថ្មីនៃការអភិវឌ្ឍប្រកបដោយចីរភាព៕