ថ្ងៃទី២២ខែកញ្ញា លោក Liu Guozhongសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមសកម្មភាពសំខាន់នៃព្រឹត្តិការណ៍អបអរសាទរទូទាំងប្រទេសស្តីពីបុណ្យប្រមូលផលនៃកសិករប្រទេសចិនឆ្នាំ២០២៤នៅទីក្រុងLankaoខេត្តHenan។ លោកបានគូសបញ្ជាក់ថា ត្រូវសិក្សានិងអនុវត្តយ៉ាងម៉តចត់នូវស្មារតីនៃអនុសាសន៍ណែនាំសំខាន់របស់លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អនុវត្តសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងនៃមជ្ឈិមបក្ស ជំរុញលើកទឹកចិត្តកសិកររាប់រយលាននាក់និងគ្រប់មជ្ឈដ្ឋានសង្គមឱ្យខិតខំធ្វើការ ជំរុញយ៉ាងមុតមាំនូវការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាននូវទំនើបកម្មកសិកម្មនិងជនបទ និងការកសាងប្រទេសខ្លាំងខាងកសិកម្ម៕