ថ្ងៃទី២៣ខែកញ្ញា លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការដែលក្រុមសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រជាតិចិនទៅបំពេញការងារជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រនៅប្រទេសបង់ក្លាដែស។
ទាក់ទិននឹងករណីនេះ លោកLin Jianបានថ្លែងថា តាមការអញ្ជើញរបស់រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស នៅពេលថ្មីៗនេះ ក្រុមសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រជាតិចិនបានទៅផ្តល់ជំនួយដល់ប្រទេសបង់ក្លាដែស។ ក្នុងអំឡុងពេលបំពេញការងារនៅប្រទេសបង់ក្លាដែស ក្រុមវេជ្ជសាស្រ្តចិននឹងដើរតួនាទីខាងឧត្តមភាពផ្នែកជំនាញវេជ្ជសាស្រ្តរបស់ខ្លួននិងខិតខំធ្វើការងារជួយសង្គ្រោះផ្នែកវេជ្ជសាស្រ្តមនុស្សធម៌ដោយពេញទំហឹង។
លោកLin Jianបានគូសបញ្ជាក់ថា ជានិច្ចកាល ភាគីចិនតែងតែអនុវត្តគោលនយោបាយមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតចំពោះប្រជាជនបង់ក្លាដែសទាំងអស់ ហើយប្តេជ្ញាធ្វើការខិតខំជាមួយបង់ក្លាដែសដើម្បីពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងបន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបង់ក្លាដែស៕