ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសចុះផ្សាយថា សហរដ្ឋអាមេរិកនឹងបង្កើនកម្លាំងសម្ពាធទៅលើរថយន្តរបស់ចិន អ្នកជំនាញថ្លែងថា ប្រការនេះនឹងបំផ្លាញដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មថែមមួយកម្រិតទៀត
2024-09-23 15:14:50cri
Share with:

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់ឥស្សរជនពីររូបចុះផ្សាយកាលពីថ្ងៃទី២២ខែកញ្ញាថា ដោយសារគិតពិចារណាអំពី សន្តិសុខជាតិ ដូចនេះ ក្រសួងពាណិជ្ជកម្មអាមេរិកគ្រោងនឹងលើកឡើងសំណើនៅថ្ងៃចន្ទនេះដោយហាមឃាត់មិនឱ្យរថយន្តដែលតភ្ជាប់បណ្តាញអ៊ីនធើណេតនិងរថយន្តបើកបរដោយស្វ័យប្រវត្តិដែលបើកលើផ្លូវសហរដ្ឋអាមេរិកប្រើប្រាស់គ្រឿងទន់និងគ្រឿងរឹងរបស់ចិន ។ តាមការផ្សាយដំណឹងឱ្យដឹងថា ទង្វើនេះជា ការដំឡើងកម្រិតដ៏សំខាន់របស់អាមេរិកស្តីពីការបន្តដាក់កំហិតទៅលើរថយន្ត គ្រឿងទន់និងគ្រឿងបន្លាស់របស់ចិន ។ អ្នកជំនាញសម្គាល់ឃើញថា ប្រការនេះគឺសហរដ្ឋអាមេរិកបន្តប្រើប្រាស់គំនិត សន្តិសុខជាតិដោយខុសទំនង ជាការគាបសង្កត់ដោយគ្រប់ជ្រុងជ្រោយចំពោះរថយន្តអគ្គិសនីចិន ដើម្បីជំរុញ ការផ្តាច់ទំនាក់ទំនងខ្សែសង្វាក់ឧស្សាហកម្មក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថែមមួយកម្រិតទៀត ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស