ថ្ងៃទី២៣ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តើភាគីចិនមានការរំពឹងទុកយ៉ាងណាចំពោះពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២១?
លោក Lin Jian បានថ្លែងថា អាស៊ានជាតំបន់សំខាន់នៃទិសដៅជាអាទិភាពផ្នែកកិច្ចការទូតជាមួយប្រទេសជិតខាងរបស់ចិននិងជាដៃគូរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ាននៅឆ្នាំ២០០៩ ។ ភាគីទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទៅវិញទៅមកក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ។ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានឡើងដល់៥៥២ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង៧,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ភាគីចិនរីករាយរួមជាមួយប្រទេសអាស៊ាននានា ដើម្បីជំរុញឱ្យវេទិកាពិព័រណ៍ចិន-អាស៊ានដើរតួនាទីឱ្យបានល្អប្រសើរ ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះប្រកបដោយកម្រិតកាន់តែខ្ពស់ និងជំរុញការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធ ៕