ថ្ងៃទី២២ខែកញ្ញា កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតដែលនឹងដំណើរការរយៈពេល២ថ្ងៃបានប្រារព្ធធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។
ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលនាថ្ងៃដដែល លោក Philémon Yangប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩បានលើកឡើងថា ពួកយើងកំពុងស្ថិតក្នុងផ្លូវបំបែកនៃការធ្វើបរិវត្តកម្ម ដោយប្រឈមមុខនឹងការសាកល្បងដែលមិនធ្លាប់មានកាលពីមុន ដូច្នេះ ត្រូវមានប្រតិបត្តិការជាសមូហភាព។ លោកបានគូសបញ្ជាក់ថា ឱកាសនិងបញ្ហាប្រឈមស្ថិតនៅជាមួយគ្នា អនាគតត្រូវបានក្តាប់ក្នុងដៃរបស់ពួកយើងខ្លួនឯង។
គួរបញ្ជាក់ថា នៅថ្ងៃដដែល កិច្ចប្រជុំកំពូលអំពីអនាគតបានអនុម័តលើ«កិច្ចសន្យាអំពីអនាគត»ព្រមទាំងឯកសារឧបសម័្ពន្ធចំនួន២ច្បាប់ ពោលគឺ«កិច្ចសន្យាឌីជីថលសកល»និង«សេចក្តីប្រកាសអំពីកូនចៅជំនាន់ក្រោយ»ដែលមានខ្លឹមសារពាក់ព័ន្ធដល់វិស័យធំៗចំនួន៥ដូចជាការអភិវឌ្ឍជានិរន្តរភាពនិងការកៀរគរប្រាក់សម្រាប់ការអភិវឌ្ឍ សន្តិភាពនិងសន្តិសុខអន្តរជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការឌីជីថល យុវជននិងកូនចៅជំនាន់ក្រោយ អភិបាលកិច្ចនិងនវានុវត្តន៍សកល៕