តាមដំណឹងនៃរដ្ឋបាលថាមពលជាតិចិនបានឱ្យដឹងថា គិតត្រឹមចុងខែសីហានេះ សមត្ថភាពផលិតថាមពលអគ្គិសនីសរុបនៅទូទាំងប្រទេសបានឡើងដល់ ប្រហែល ៣ ពាន់ ១ រយ ៣០ លានគីឡូវ៉ាត់ដែលកើនឡើង ១៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ សមត្ថភាពផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានចំនួនប្រហែល ៧ រយ ៥០ លានគីឡូវ៉ាត់ដែលកើនឡើង ៤៨,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ចំណែកសមត្ថភាពផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់មានចំនួនប្រហែល ៤ រយ ៧០ លានគីឡូវ៉ាត់ដែលកើនឡើង ១៩,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ៕