នៅថ្ងៃទី ២៣ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោក Anura Kumara Dissanayake ដើម្បីសម្តែងការអបអរសាទរចំពោះរូបលោកដែលបានឡើងកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា តាំងពីចិននិងស្រីលង្កាបានបង្កើតទំនាក់ទំនងផ្លូវទូតអស់រយៈពេល ៦៧ ឆ្នាំមក ប្រទេសទាំងពីរបានបង្កើតជាគំរូនៃការរួមរស់នៅដោយមេត្រីភាពនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសធំនិងតូចខុសៗគ្នា ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងស្រីលង្កា រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតីដើម្បីបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីនិងបង្កើនការកសាងទំនុកចិត្តខាងនយោបាយដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងស្រីលង្កាឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពជាយូរអង្វែង ក៏ដូចជានាំមកនូវសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕