១ តស៊ូព្យាយាមនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងតំបន់ស៊ីនជាំងដ៏ស្រស់ស្អាត៖លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ក្នុងឱកាលខួបទី ៧០ នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅទៅភូមិភាគស្វយ័តស៊ីនជាំងនៃសាលាបក្សមជ្ឈិមចិន ។
២ ប្រព័ន្ធសារព័ត៌មានបរទេសចុះផ្សាយថា សហរដ្ឋអាមេរិកនឹងបង្កើនកម្លាំងសម្ពាធទៅលើរថយន្តរបស់ចិន អ្នកជំនាញថ្លែងថា ប្រការនេះនឹងបំផ្លាញដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មថែមមួយកម្រិតទៀត ។
៣ កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតបានប្រារព្ធធ្វើដោយអនុម័តលើ«កិច្ចសន្យាអំពីអនាគត»ដើម្បីជំរុញការអភិវឌ្ឍ ។
៤ លោក António Guterres ព្រមានថា លីបង់ប្រហែលនឹងក្លាយជា“តំបន់ហ្កាហ្សាមួយទៀត” ។
៥ ទីស្តីការប្រធានាធិបតីបារាំងប្រកាសពីបញ្ជីឈ្មោះសមាសភាពរដ្ឋាភិបាលអាណត្តិថ្មី លោក Emmanuel Macron ប្រធានាធិបតីបារាំងស្វែងរកមធ្យោបាយដើម្បីឱ្យបារាំងដើរចេញផុតពីភាពជាប់គាំងខាងនយោបាយ ៕