តាមការផ្សាយដំណឹងបានឱ្យដឹងថា ថ្ងៃទី២២ខែកញ្ញា តាមម៉ោងក្នុងតំបន់ កងទ័ពអ៊ីស្រាអែលបានសម្រុកចូលទៅក្នុងការិយាល័យស្ថានីយទូរទស្សន៍ឧបទ្វីប នៅទីក្រុងRamallahដែលស្ថិតនៅត្រើយខាងលិចទន្លេហ្ស៊កដងនៃប៉ាឡេស្ទីន ទាមទារឱ្យបិទការិយាល័យ៤៥ថ្ងៃ។
សភាអ៊ីស្រាអែលបានអនុម័តលើច្បាប់មួយកាលពីថ្ងៃទី១ខែមេសាដោយផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលក្នុងនាម “ប៉ះពាល់ដល់សន្តិសុខជាតិ” បិទស្ថានីយទូរទស្សន៍បរទេសដែលធ្វើអាជីវកម្មនៅអ៊ីស្រាអែលជាបណ្តោះអាសន្ន ។ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃទី៥ខែឧសភាថា សម្រេចចិត្តបិទស្ថាប័នសាខារបស់ស្ថានីយទូរទស្សន៍ឧបទ្វីបកាតានៅអ៊ីស្រាអែល ព្រមទាំងហាមប៉ុស្តិ៍របស់វាចាក់ផ្សាយនៅអ៊ីស្រាងែលផងដែរ។
ចាប់តាំងពីផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ស្ថានីយទូរទស្សន៍ឧបទ្វីបបន្តវាយប្រហារសកម្មភាពយោធា រដ្ឋាភិបាលអ៊ីស្រាអែលច្រានចោលស្ថានីយទូរទស្សន៍ឧបទ្វីបលំអៀងម្ខាងអង្គការហាមាសរបស់ប៉ាឡេស្ទីនព្រមទាំងញ៉ុះញង់ឱ្យមានសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល៕