ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពភាពយន្តអន្តរជាតិនៃផ្លូវសូត្រលើកទី ១១ បើកធ្វើ
2024-09-22 14:35:47cri
Share with:


 


 ថ្ងៃទី ២១ ខែកញ្ញា មហោស្រពភាពយន្តអន្តរជាតិនៃផ្លូវសូត្រលើកទី ១១ ដែល សហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រដ្ឋបាលប្រជាជនខេត្ត Shaanxi និងរដ្ឋបាលប្រជាជនខេត្ត Fujian បានបើកធ្វើនៅទីក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន។

លោក Zhao Yide លេខាធិការគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំខេត្ត Shaanxi និងជាប្រធាននៃគណៈកម្មាធិការរៀបចំមហោស្រពភាពយន្តអន្តរជាតិនៃផ្លូវសូត្រលើកទី ១១ បានអញ្ជើញចូលរួមពិធីបើក និងប្រកាសបើកមហោស្រពភាពយន្ត។ លោកShen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងជាប្រធាននៃគណៈកម្មាធិការរៀបចំមហោស្រពភាពយន្តអន្តរជាតិនៃផ្លូវសូត្រលើកទី១១ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោកShen Haixiong បានថ្លែងថា ក្រោមការដឹកនាំនៃគំនិតវប្បធម៌របស់លោក Xi Jinping ប្រធានរដ្ឋចិន មហោស្រពភាពយន្តអន្តរជាតិនៃផ្លូវសូត្រដែលបង្កើតឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងខេត្ត Shaanxi បានទទួលលទ្ធផលជាផ្លែផ្កា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតជាវេទិកាសន្ទនា សម្រាប់អ្នកផលិតភាពយន្តពិភពលោកធ្វើការប្រាស្រ័យទាក់ទងនិងរៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈគំនិតច្នៃប្រឌិតស្តីពី "មនោគមវិជ្ជា + សិល្បៈ + បច្ចេកវិទ្យា"

សូមបញ្ជាក់ថា ពានរង្វាន់ "ផ្លូវសូត្រមាស" ឆ្នាំនេះ បានទាក់ទាញការចូលរួមប្រកួតប្រជែងរបស់ស្នាដៃភាពយន្តចំនួន ២០៦៥ ដែលមកពីប្រទេស និងតំបន់ចំនួន ១៣៦ ជុំវិញពិភពលោក ដោយបានបង្កើតកំណត់ត្រាថ្មីខាងចំនួនភាពយន្តដែលបានចូលរួមកាលពីឆ្នាំមុនៗ។ ក្នុងអំឡុងពេលមហោស្រពឆ្នាំនេះ ភាពយន្តចិននិងបរទេសដ៏ឆ្នើមជិត ៣០០ នឹងត្រូវបានចាក់បញ្ចាំងតាមអនឡាញ និងអហ្វឡាញ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស