ព្រឹកថ្ងៃទី២០ខែកញ្ញា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកមហាសន្និបាត ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជចិននៅសាលប្រជុំនៃ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាត និងថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថា យើងត្រូវតែប្រកាន់ខ្ជាប់ទំនុកចិត្តបន្ថែមទៀតលើមាគ៌ា ទ្រឹស្តី ប្រព័ន្ធរបប និងវប្បធម៌ ហើយពង្រីកយ៉ាងពេញលេញនូវឧត្តមភាពផ្នែកនយោបាយដ៏លេចធ្លោនៃសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនពេញដំណើរការ។
លោក Xi Jinping បានគូសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យដោយពិគ្រោះពិភាក្សា គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន គឺទម្រង់ពិសេស និងឧត្តមភាពតែមួយគត់នៃនយោបាយប្រជាធិបតេយ្យសង្គមនិយមរបស់ប្រទេសចិន និងជាការបង្ហាញដ៏សំខាន់នៃខ្សែប្រជាជនរបស់គណបក្សនៅក្នុងវិស័យនយោបាយ។ យើងត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវទិសដៅនយោបាយដ៏ត្រឹមត្រូវ បន្តពង្រីកវិធីសាស្រ្ត និងវេទិកាសម្រាប់ពិគ្រោះពិភាក្សា បង្កើតយ៉ាងសកម្មនូវបរិយាកាស និងលក្ខខណ្ឌដ៏ល្អប្រសើរ និងបន្តជំរុញការអភិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យដោយពិគ្រោះពិភាក្សាយ៉ាងទូលំទូលាយ មានពហុស្រទាប់ថ្នាក់និងមានលក្ខណៈជាប្រព័ន្ធ៕