1. លោក Han Zheng អនុប្រធានរដ្ឋចិនចូលរួមក្នុងសកម្មភាពរំលឹកខួបទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០២៤។
2. ប្រទេសចិននិងជប៉ុននឹងចេញផ្សាយគំនិតឯកភាពរួមស្តីពីបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។
3. លោក Wang Yi រដ្ឋមន្ត្រីក្រសូងការបរទេសចិននឹងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីអនាគត និងការពិភាក្សាដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។
4. វេទិកាវប្បធម៌ប៉េកាំងឆ្នាំ២០២៤បើក ធ្វើក្រោមអធិបតីភាពលោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
5. ក្រសួងការបរទេសចិន៖ រដ្ឋាភិបាលចិនដាច់ខាតមិនបណ្តែតបណ្តោយចំពោះអំពើហិង្សាខុសច្បាប់ណាមួយឡើយ។
6. គោលគំនិតស្តីពី"អាតូមផ្តល់ផលប្រយោជន៍ដល់ប្រទេសសកលខាងត្បូង" ដែលផ្តួចផ្តើមដោយប្រទេសចិន ត្រូវបានបញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់អង្គការថាមពលបរមាណូអន្តរជាតិជាលើកដំបូង។
7. យោធាអ៊ីស្រាអែលវាយប្រហារតាមអាកាសទៅលើសំណង់យោធារបស់ក្រុម Hezbollah ជាច្រើនកន្លែងនៅភាគខាងត្បូងប្រទេសលីបង់។