កងទ័ពការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី១៩ខែកញ្ញាថា យន្តហោះចម្បាំងនៃកងទ័ពជើងអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុម Hezbollah ជាច្រើនកន្លែងនៅភាគខាងត្បូង ប្រទេសលីបង់។
សេចក្តីថ្លែងការណ៍បានបង្ហាញថា នៅថ្ងៃដដែលនោះកងទ័ពអ៊ីស្រាអែលបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធានិងឃ្លាំងអាវុធរបស់ក្រុម Hezbollah នៅតំបន់ជាច្រើននៃភាគខាងត្បូងលីបង់ ព្រមទាំងបាញ់ផ្លោងគ្រាប់កាំភ្លើងធំលើតំបន់Nakulaទៀតផង។