ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi នឹងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីអនាគត និងការពិភាក្សាដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩
2024-09-20 15:09:43cri
Share with:


 

លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១៩ខែកញ្ញាថា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិននឹងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតក្នុងនាមជាអ្នកតំណាងពិសេសរបស់លោកប្រធានរដ្ឋចិនXi Jinping ពីថ្ងៃទី  ២២ដល់ថ្ងៃទី ២៨ ខែកញ្ញា ព្រមទាំងចូលរួមការពិភាក្សាដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។

ក្នុងអំឡុងពេលនោះ លោក Wang Yi ក៏នឹងចូលរួមសកម្មភាពពាក់ព័ន្ធដែលរៀបចំដោយប្រទេសចិន ក្នុងន័យជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ព្រមទាំងសកម្មភាពពហុភាគី ដូចជាកិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20ជាដើម ក៏ដូចជាជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ និងរដ្ឋមន្ត្រីការបរទេស ឬប្រធានគណៈប្រតិភូនៃប្រទេសនានា ។

អ្នកបកប្រែ:马小青
ប្លុកពិសេស