នៅថ្ងៃទី ១៩ ខែកញ្ញា មហាសន្និបាតរបស់អង្គការថាមពលបរមាណូអន្តរជាតិបានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពី"ការពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសរបស់អង្គការថាមពលបរមាណូអន្តរជាតិ" ដែលដាក់ជូនដោយ "ក្រុមប្រទេស ៧៧ និងប្រទេសចិន" ដោយរួមបញ្ចូលនូវគោលគំនិតស្តីពី "សកលខាងត្បូង” ជាលើកដំបូង ដែលសង្កត់ធ្ងន់ថា លេខាធិការដ្ឋាននៃអង្គការថាមពលបរមាណូអន្តរជាតិគាំទ្រសារៈសំខាន់នៃរដ្ឋសមាជិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ជំរុញឱ្យប្រទេសរីកលូតលាស់ផ្តល់ធនធានបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ជំរុញការប្រើប្រាស់ថាមពលបរមាណូដោយសន្តិភាពនៅក្នុងប្រទេសសកលខាងត្បូង និងពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕