ថ្ងៃទី ១៩ ខែកញ្ញា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទវីដេអូខនហ្វឺរិនស្តីពីការចាត់ចែង និងការលើកទឹកចិត្តឱ្យអនុវត្តច្បាប់ពន្យារពេលនៃការចូលនិវត្តន៍ជាបណ្តើរៗ ក្រោមអធិបតីភាពរបស់លោក Li Qiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។។លោកថ្លែងថា ត្រូវសិក្សាឱ្យបានហ្មត់ចត់ និងអនុវត្តកំណែទម្រង់ស្តីពីច្បាប់ពន្យារពេលនៃការចូលនិវត្តន៍ជាបណ្តើរៗ ដើម្បីផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។
លោក Li Qiang បានថ្លែងបន្តថា ការអនុវត្តកំណែទម្រង់ស្តីពីច្បាប់ពន្យារពេលនៃការ ចូលនិវត្តន៍ជាបណ្តើរៗ គឺជាតម្រូវការសត្យានុម័ត ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះកំណើនចំនួនប្រជាជនវ័យចំណាស់ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃចំនួនប្រជាជន ជាតម្រូវការជាក់ស្តែងដើម្បីបញ្ចេញភាគលាភផ្នែកធនធានមនុស្ស និងជំរុញឱ្យសម្រេចបាននូវការធ្វើទំនើបកម្មតាមបែបផែនចិន ហើយគឺជាវិធានការដ៏សំខាន់មួយ ដើម្បីកែលម្អរបបសន្តិសុខសង្គម និងធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។តំបន់នានា និងគ្រប់ក្រួង ស្ថាប័នត្រូវធ្វើការងារជាក់ស្តែងក្នុងការអនុវត្តកំណែទម្រង់ ដើម្បីធានាបាននូវការសម្រេចបានលទ្ធផលតាមការរំពឹងទុក៕