ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng អនុប្រធានរដ្ឋចិនចូលរួមក្នុងសកម្មភាពរំលឹកខួបទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០២៤
2024-09-20 15:01:40cri
Share with:

 

នាថ្ងៃទី ១៩ ខែកញ្ញា លោក  Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមនិងថ្លែងសុន្ទរកថាក្នុងសកម្មភាពរំលឹកខួបទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០២៤ នៅទីក្រុង Jinan ប្រទេសចិន ។ លោកបានថ្លែងថា ពេលបច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សកំពុងវិវត្តកាន់តែលឿន ហើយពិភពលោកបានឈានចូលដំណាក់កាលថ្មីនៃការផ្លាស់ប្តូរនិងការរង្គោះរង្គើ។ ប្រឈមមុខនឹងបញ្ហាដែលសង្គមមនុស្សមិនធ្លាប់ប្រឈមកាលពីមុន លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល  ដើម្បីបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករដល់ការជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាព និងវិបុលភាពរបស់ពិភពលោក ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែករបស់ចិនក្នុងការជំរុញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ពិភពលោកក្នុងរយៈពេលជាយូរកន្លងមក  ហើយបានបង្ហាញឆន្ទៈបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រាំចំណុចស្តីពីការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសចិន និងជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលទាំងបី ដើម្បីរួមគ្នាគាំពារសន្តិភាព និង សម្រេចបាននូវការអភិវឌ្ឍកាន់តែប្រសើរឡើង។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស