នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា វេទិកាវប្បធម៌ប៉េកាំងឆ្នាំ២០២៤បានបើកធ្វើនៅក្នុងប៉េកាំង។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា។
ភ្ញៀវកិត្តិយសចិន និងបរទេសសម្គា់លឃើញថា លិខិតអបអរសាទររបស់លោកXi Jinping ប្រធានរដ្ឋចិនដែលផ្ញើទៅកាន់វេទិកាកាលពីឆ្នាំមុន បានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្តវប្បធម៌ដែលបើកចំហ និងបរិយាបន្នរួមបញ្ចូល នៃប្រជាជាតិចិន ហើយក៏បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់ប្រទេសចិនក្នុងការធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិផងដែរ។
ភ្ញៀវកិត្តិយសចិន និងបរទេសបានថ្លែងទៀតថា ត្រូវពង្រឹងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យបានទូលំទូលាយ ព្រមទាំងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងអស់៕