ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៧នឹងរៀបចំធ្វើនៅក្រុងសៀងហៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤។ កម្មវិធីចុះឈ្មោះសម្រាប់ប្រព័ន្ធសារព័ត៌មាននឹងបើកឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចុះឈ្មោះយកបទសម្ភាសន៍ចាប់ពីថ្ងៃទី២០ខែកញ្ញាដល់ថ្ងៃទី២០ខែតុលា។
អ្នកសារព័ត៌មានអាចចុះឈ្មោះតាមរយៈវេទិកាផ្លូវការដូចជា វេបសាយនិងកម្មវិធីAPPនៃទូរស័ទ្ទនៃពិព័រណ៍នាំចូលអន្តរជាតិចិន។
ពេលវេលានិងមធ្យោបាយសម្រាប់ទទួលប័ណ្ណនឹងប្រកាសលើវេទិកាចុះឈ្មោះខាងលើក្នុង ពេលវេលាសមរម្យ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ន មានប្រទេសនិងអង្គការអន្តរជាតិសរុបជាង៧០បានបញ្ជាក់ថានឹងចូលរួមពិព័រណ៍លើកនេះ ។
ឆ្នាំនេះ ពិព័រណ៍ជាតិនិងផ្សារភ្ជាប់ជាមួយឆ្នាំបង្កើតទំនាក់ទំនងការទូតទ្វេភាគី ឆ្នាំវប្បធម៌ទេសចរណ៍ និងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីតាំងបង្ហាញពីសមិទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគីដែលជាខ្លឹមសារសំខាន់នៃការតាំងពិព័រណ៍ ៕