នៅរដូវក្តៅឆ្នាំនេះ តំបន់នានារបស់ចិនបានចាត់វិធានការជាច្រើន ដើម្បីជំរុញការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ ដែលលេចចេញកម្មវិធីកម្សាន្តថ្មីឥតឈប់ឈរ ដើម្បីបំពេញតម្រូវការខាងទេសចរណ៍របស់អ្នកផងទាំងពួងដែលប្រកបដោយគុណភាពខ្ពស់ លក្ខណៈពិពិធកម្មនិងលក្ខណៈបុគ្គល ដូច្នេះ ទីផ្សារប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ទាំងមូលបានលេចចេញនិន្នាការរីកចម្រើនយ៉ាងផុលផុស ។
តាមទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ តំបន់នានាបានរៀបចំធ្វើសកម្មភាពទេសចរណ៍វប្បធម៌ច្រើនបែបយ៉ាងដែលមានខ្លឹមសារដ៏សម្បូរបែបចំនួនប្រហែល៣ម៉ឺន៧ពាន់លើកនៃកម្មវិធីចំនួនជាង៤ពាន់ផ្នែក ហើយបានដាក់ចេញវិធានការដែលមានអំណោយផលដល់ប្រជាជន ដូចជា ចែកចាយប័ណ្ណបញ្ចុះតម្លៃ សំបុត្រទេសចរណ៍បញ្ចុះតម្លៃ ចំណាយច្រើនបញ្ចុះតម្លៃនិងឈុតបញ្ចុះតម្លៃជាដើម ដែលជំរុញឱ្យកំដៅទេសចរណ៍កើនឡើងជាបន្តបន្ទាប់ ។
តាមទិន្នន័យនៃរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំលក់រាយខាងសេវាកម្មគមនាគមន៍បានរក្សាកំណើនពីរខ្ទង់ ។ នៅឆមាសទីមួយឆ្នាំនេះ ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិននិងចំណាយសរុបក្នុងការធ្វើទេសចរណ៍របស់អ្នកទេសចរក្នុងស្រុកចិនបានកើនឡើង១៤,៣ភាគរយនិង១៩ភាគរយដោយឡែកពីគ្នា ។
តំបន់នានារបស់ចិនបានដាក់ចេញជាបន្តបន្ទាប់នូវគម្រោងសេវាកម្មសាធារណៈថ្មីខាងវិស័យទេសចរណ៍ ដែលបានដាក់ចេញទិដ្ឋភាពថ្មីនិងរូបមន្តថ្មីនៃការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌មួយចំនួន ធ្វើឱ្យសេវាកម្មសាធារណៈខាងវិស័យទេសចរណ៍ត្រូវគ្រប់ដណ្តប់ទាំងមូលនិងមានប្រក្រតីភាព ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ។