ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2024-09-19 11:53:30cri
Share with:

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ១៨ ខែកញ្ញា ដើម្បីសិក្សាស្រាវជ្រាវអំពីវិធានការពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍផ្នែកសហគ្រិនភាពនិងការវិនិយោគ ព្រមនិងស្តាប់របាយការណ៍ស្តីពីសភាពការណ៍ផលិតកម្មស្បៀងអាហារនិងការងារកសិកម្មឆ្នាំ២០២៤។

កិច្ចប្រជុំបានចង្អុលបង្ហាញថា សហគ្រិនភាពនិងការវិនិយោគគឺទាក់ទងទៅនឹងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ការលើកកម្ពស់កម្រិតឧស្សាហកម្ម និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ត្រូវអនុវត្តជាក់ស្តែងនូវវិធានការសំខាន់ៗសម្រាប់កំណែទម្រង់ទីផ្សារមូលធន ដើម្បីបំពេញបន្ថែមកម្លាំងរស់រវើកដល់ទីផ្សារមូលធន។

កិច្ចប្រជុំបានលើកឡើងថា បរិមាណនៃការបង្កបង្កើតផលស្បៀងអាហារនៅរដូវក្តៅឆ្នាំ២០២៤ បានឡើងដល់កម្រិតខ្ពស់បំផុត ដំណាំស្បៀងទាំងឡាយនឹងហុចផលច្រើននៅរដូវស្លឹកឈើជ្រុះខាងមុខ ហើយការផ្គត់ផ្គង់បន្លែបង្ការនិងអនុផលផ្សេងៗនៅក្នុងទីផ្សារមានភាពគ្រប់គ្រាន់។ ត្រូវប្រកាសពីតម្លៃអប្បបរមាសម្រាប់ការប្រមូលទិញស្រូវសាលីថ្មីក្នុងឆ្នាំ២០២៤ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាធ្វើឱ្យមានសុក្រឹតភាពនូវគោលនយោបាយនៃការផ្តល់ប្រាក់លើកទឹកចិត្តនិងឧបត្ថម្ភកធនសម្រាប់ការកែច្នៃសណ្តែកសៀង ដើម្បីលើកទឹកចិត្តឱ្យកសិករធ្វើការដាំដុះដំណាំស្បៀងយ៉ាងសកម្ម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស