នៅថ្ងៃទី១៨ខែកញ្ញា ក្រសួងការបរទេសចិនបានចេញផ្សាយ "សេចក្តីសម្រេចចិត្តស្តីពីចំណាត់ការដាក់ទណ្ឌកម្មតបតវិញចំពោះសហគ្រាសឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិក" ។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសជាថ្មីម្តងទៀតនូវការលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ចិន ដែលបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួមទាំងបីរវាងចិននិងអាមេរិក ជ្រៀតជ្រែកយ៉ាងខ្លាំងចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ .
អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិនបានសម្រេចចិត្តចាត់វិធានការដាក់ទណ្ឌកម្មតបតវិញចំពោះសហគ្រាសអាមេរិកចំនួន៩ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤តទៅមានដូចជា៖ បង្កកចលនទ្រព្យ អចលនទ្រព្យ និងទ្រព្យផ្សេងៗរបស់សហគ្រាសទាំង៩នេះនៅក្នុងប្រទេសចិន ហាមអង្គការ និងបុគ្គលណាក្នុងដែនចិនធ្វើការជួញដូរ កិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងទៀតជាមួយសហគ្រាសទាំង៩នេះ។