រសៀលថ្ងៃទី១៦ខែកញ្ញា ក្នុងអំឡុងពេលមហាសន្និបាតលើកទី៦៨នៃអង្គការថាមពលបរមណូអន្តរជាតិដែលបើកធ្វើនៅក្រុងVienna ប្រទេសស៊្វីស លោក Liu Jing អនុប្រធានអង្គការថាមពលបរមណូជាតិចិនបានថ្លែងថា ក្នុងឱកាសខួប៤០ឆ្នាំដែលប្រទេសចិនចូលរួមអង្គការថាមពលបរមណូអន្តរជាតិ ប្រទេសចិនសម្រេចចិត្តបើកចំហបរិស្ថានសិក្សាស្រាវជ្រាវនិងធ្វើតេស្តផ្នែកបច្ចេកវិទ្យាចំនួន១២ទីតាំងងនោះរួមទាំងរេអាក់ទ័រដ៏ជឿនលឿនរបស់ប្រទេសចិន ព្រមទាំងពាក់ព័ន្ធនឹងវិស័យជាច្រើនមានដូចជា ការសិក្សាស្រាវជ្រាវជាមូលដ្ឋានផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ ការធ្វើតេស្តវិទ្យុសកម្មសម្ភារៈ បរិក្ខារជាដើម។