ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHe Lifeng ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Rachel Reeves រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេស
2024-09-19 11:33:00cri
Share with:

នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា លោក He Lifeng អ្នកដឹកនាំកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន-អង់គ្លេសរបស់ភាគីចិន និងជាឧបនាយករដ្ឋមន្រ្តីចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Rachel Reeves អ្នកដឹកនាំកិច្ចសន្ទនារបស់ភាគីអង់គ្លេស និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេស ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការរៀបចំកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចិន-អង់គ្លេសឡើងវិញ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោក He Lifeng បានថ្លែងថា ប្រទេសចិនមានឆន្ទៈរួមជាមួយអង់គ្លេសដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រៀបចំកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន-អង់គ្លេសឡើងវិញ ពង្រឹងការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ ជំរុញសេរីភាវូបនីយកម្មនិងសម្រួលពាណិជ្ជកម្មនិងការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ចបៃតង ជីវឱសថ និងបញ្ញាសិប្បនិម្មិតជាដើម។

លោកស្រី Rachel Reeves បានថ្លែងថា ប្រទេសអង់គ្លេសមានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះដ៏មានស្ថិរភាពនិងយូរអង្វែងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករយៈពេលយូររវាងប្រទេសអង់គ្លេស និងចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស