ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េខាងត្បូងដែលដឹកនាំដោយលោក Kim Tae-nyeonប្រធានសម្ព័ន្ធសមាជិករដ្ឋសភារវាងកូរ៉េខាងត្បូងនិងចិន
2024-09-19 15:18:23cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េខាងត្បូងដែលដឹកនាំដោយលោក  Kim Tae-nyeon ប្រធានសម្ព័ន្ធសមាជិករដ្ឋសភារវាងកូរ៉េខាងត្បូងនិងចិននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៨ខែកញ្ញា។

លោក Wang Yi បានថ្លែងថា គោលនយោបាយរបស់ប្រទេសចិនចំពោះកូរ៉េខាងត្បូងគឺជាប់លាប់និងមានស្ថិរភាព សង្ឃឹមថាភាគីកូរ៉េខាងត្បូងអាចដើរស្របតាមទិសដៅជាមួយប្រទេសចិន ប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត ប្រកាន់ខ្ជាប់នូវចំណងមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាង និងពង្រឹងទំនុកចិត្តខាងនយោបាយ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្ថិរភាពនិងភាពល្អប្រសើរ។

ជាការឆ្លើយតប លោក  Kim Tae-nyeon និងសមាជិកមកពីគណបក្សនានាបានថ្លែងថា សម្ព័ន្ធសមាជិករដ្ឋសភារវាងកូរ៉េខាងត្បូងនិងចិនរីករាយពួតដៃគ្នាដើរឆ្ពោះទៅមុខ បង្កើនការទាក់ទងជាយុទ្ធសាស្រ្ត ជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជម ស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញសន្តិភាពនិងស្ថិរភាពនៅអាស៊ីឦសាន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស