នៅវេលាម៉ោង៩និង១៤នាទីថ្ងៃទី១៩ខែកញ្ញា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបប្រព័ន្ធកំណត់ទីតាំងBeidouគ្រឿងទី៥៩និង៦០ដោយជោគជ័យតាមរយៈរ៉ុក្កែតដឹកជញ្ជូនLong March-3Bនិងយានអាវកាសដឹកជញ្ជូនyuanzheng-1នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបXichang ប្រទេសចិន ។
តាមការលើកឡើងរបស់ពីការិយាល័យគ្រប់គ្រងប្រព័ន្ធផ្កាយរណបកំណត់ទីតាំងរបស់ ប្រទេសចិនបានឱ្យដឹងថា ផ្កាយរណបពីរគ្រឿងដែលបាញ់បង្ហោះលើកនេះនឹងធ្វើតេស្តផ្នែកបច្ចេកទេសថ្មីនៃប្រព័ន្ធBeidou ជំនាន់ក្រោយដោយឈរលើមូលដ្ឋានធានាពីការដំណើរការដោយទៀតទាត់និងមានស្ថិរភាពនៃប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល Beidou ។
ជំហានក្រោយ ប្រទេសចិននឹងពន្លឿនការជំរុញការអភិវឌ្ឍនៃការកសាងប្រព័ន្ធBeidou ជំនាន់ក្រោយ បង្កើនការសិក្សាស្រាវជ្រាវលើបច្ចេកទេសនៃប្រព័ន្ធកំណត់ទីតាំងទីតាំងគ្រប់ប្រភេទដែលមិនពឹងផ្អែកលើផ្កាយរណប។ នៅមុនឆ្នាំ២០៣៥ ប្រទេសចិននឹងកសាងនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធលំហចម្រុះដែលមានភាពកាន់តែធំទូលាយ កាន់តែបន្សីគ្នានិងកាន់តែវៃឆ្លាត។