ថ្ងៃទី១៩ ខែកញ្ញា យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង(KCNA)ឱ្យដឹងថា កូរ៉េខាងជើងបានធ្វើដោយជោគជ័យនូវប្រភេទមីស៊ីលបាលិស្ទីក យុទ្ធសាស្ត្រស៊េរីថ្មី និងមីស៊ីលគ្រូសអាប់ដេតថ្មីនៅថ្ងៃទី ១៨ ខែកញ្ញា ក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េខាងជើង។លោកបានបញ្ជាក់ឱ្យពង្រឹងកម្លាំងស្វ័យការពារផ្នែកយោធា។
យោងតាមការផ្សាយដំណឹង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការពង្រឹងកម្លាំងស្វ័យការពារខាងយោធា គឺជាភារកិច្ចចម្បងរបស់កូរ៉េខាងជើង ហើយលោកបានទាមទារថា ទន្ទឹមនឹងការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ ផ្នែកសព្វាវុធធម្មតាក៏ត្រូវមានកម្លាំងបច្ចេកវិទ្យាខាងយោធាខ្លាំងបំផុត និងមានកម្លាំងវាយប្រហារដ៏ខ្លាំងខ្លាលើពិភពលោកផងដែរ ៕