ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទឹកជំនន់នៅមីយ៉ាន់ម៉ាបណ្តាលឱ្យមនុស្ស២៦៨នាក់ស្លាប់បាត់បង់ជីវិត និង ៨៨ នាក់បាត់ខ្លួន
2024-09-19 11:35:34cri
Share with:

 ក្រុមការងារព័ត៌មាននៃក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាបានចេញផ្សាយព័ត៌មាននៅយប់ថ្ងៃទី១៨ ខែកញ្ញាថា គិតត្រឹមពេលព្រឹកថ្ងៃដដែលនោះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបណ្តាលឱ្យមនុស្ស ២៦៨ នាក់ស្លាប់បាត់បង់ជីវិត និង ៨៨ នាក់បាត់ខ្លួននៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

តាមព័ត៌មានបានឱ្យដឹងថា ខេត្តនិងរដ្ឋជាច្រើនរួមទាំងក្រុងណៃពិដោផងកំពុងតែរងគ្រោះដោយសារទឹកជំនន់ដែលបណ្ដាលមកពីការធ្លាក់ភ្លៀងខ្លាំង វាបានបំផ្លាញផ្លូវថ្នល់ ស្ពាន និងផ្ទះប្រជាពលរដ្ឋមួយចំនួនធំ។

ថ្មីៗនេះ ដោយសាររងឥទ្ធិពលពីខ្យល់មូសុង និងរលកព្យុះទីហ្វុង Yagi តំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ាមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ព្រមនិងបង្កជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស